អំពីព្រះរាជាណាចក្រកម្ពុជា
| ព្រះរាជាណាចក្រកម្ពុជា - ព័ត៌មានទូទៅ |
ភូមិសាស្រ្ត
ទីតាំងប្រទេសកម្ពុជាស្ថិតនៅក្នុងភាគនិរតី នៃឧបទ្វីបឥណ្ឌូចិន ដែលមានផៃ្ទដីសរុប ១៨១ ០៣៥ គីឡូម៉ែតការ៉េ ហើយមានព្រំប្រទល់ភាគខាងលិច និងទិសពាយព្យជាប់ប្រទេសថៃ ទិសឥ្ឍសានជាប់ នឹងប្រទេសឡាវ ខាងកើតជាប់នឹងប្រទេសវៀតណាម និងទិសនិរតីជាប់នឹងឈូងសមុទ្រថៃ។ប្រទេសកម្ពុជាស្ថិតក្នុងចន្លោះខ្សែស្របទី១៣០០N និង ១០៥០០E។
ផ្ទៃដីប្រទេសកម្ពុជា គឺជាដីវាលទំនាប និងមានភ្នំនៅភាគខាងជើង និងនិរតី ព្រមទាំងមានទន្លេមេគង្គ ហូរឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូងនៃប្រទេស និងមានបឹងទន្លេសាបដ៏ធំមួយ។
បន្ថែមពីលើនេះ ប្រទេសកម្ពុជាមានធនធានសម្បត្តិធម្មជាតិជាច្រើនដូចជាៈ ប្រេង ឧស្ម័ន ព្រៃឈើ
ត្បូង រ៉ែដែក ម៉ង់ហ្គាណែស ហ្វូស្វាត និងមានសក្តានុពលវារីអគ្គីសនីយ៉ាងអស្ចារ្យថែមទៀត។
ប្រជាជន
អាកាសធាតុឧសភារហូតដល់ខែតុលា ចំណែករដូវ ប្រាំង វិញចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែមេសា ហើយក្នុងចន្លោះខែធ្នូទៅខែមករា គឺជាខែរងា ហើយខែ ដែលក្តៅបំផុតនោះគឺខែ មេសា ។សីតុណ្ហភាពជាមធ្យមគឺ២៧-២៨អង្សា។

ទង់ជាតិ
ផ្កាជាតិ
ផ្ការំដួល គឺជាផ្កាដែលមានពណ៌លឿង ស ក្រហម គឺជាតំណាងឲ្យផ្កាជាតិ នៃព្រះរាជាណាចក្រ កម្ពុជា។ ចាប់តាំងពីបុរាណកាលមក ស្រ្តីខ្មែរ ជាញឹកញាប់ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយរីកនៅពេលល្ងាច និងសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកំលាំងខ្យល់បក់។ ផ្ការំដួលមានដើមរឹងមាំដែលមានទំហំរហូត៣០ស.មនិងអាចមានកំពស់រហូតដល់១២ម ហើយគេតែងតែដាំនៅតាមសួនឧទ្យានសាធារណៈ។
RSS Feed
Twitter
7:44 PM
Unknown
Posted in
0 comments:
Post a Comment